Khmer - ភាសាខ្មែរ

ការងារដែលមានសុវត្ថិភាព បៀវត្សរ៍កាន់តែប្រសើរ៖ ការផ្លាស់ប្តូរចំពោះច្បាប់កន្លែងធ្វើការអូស្ត្រាលី

Fair Work Act (ច្បាប់សមភាពការងារ) ត្រូវបានកែប្រែដើម្បីរួមបញ្ចូលច្បាប់កន្លែងធ្វើការថ្មីៗជាច្រើន។

យើងមានព័ត៌មានបន្ថែមនៅ Secure Jobs, Better Pay: Changes to Australian workplace laws (ការងារដែលមានសុវត្ថិភាព បៀវត្សរ៍កាន់តែប្រសើរ៖ ការផ្លាស់ប្តូរចំពោះច្បាប់កន្លែងធ្វើការអូស្ត្រាលី)។ ជ្រើសរើសភាសារបស់អ្នកពីម៉ឺនុយនៅផ្នែកខាងលើនៃទំព័រ ដើម្បីបកប្រែព័ត៌មាន។

និយោជិតទាំងអស់មានសិទ្ធិទទួលបានការឈប់សម្រាកដោយមានបៀវត្សរ៍សម្រាប់អំពើហិង្សាក្នុងគ្រួសារ និងក្នុងផ្ទះចំនួន 10 ថ្ងៃ រួមទាំងនិយោជិតធ្វើការមិនពេញម៉ោង និងនិយោជិតធ្វើការម្ដងម្កាល។

ការឈប់សម្រាកដោយមានបៀវត្សរ៍សម្រាប់អំពើហិង្សាក្នុងគ្រួសារ និងក្នុងផ្ទះ គឺជាសិទ្ធិឈប់សម្រាកអប្បបរមាថ្មីមួយ ដូចការឈប់សម្រាកប្រចាំឆ្នាំ ឬការឈប់សម្រាកនៅពេលឈឺ និងការឈប់សម្រាកដើម្បីថែទាំជនក្នុងបន្ទុកដែរ។

ការឈប់សម្រាកនេះអាចទទួលបានចាប់ពី៖

  • ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 - សម្រាប់និយោជិត នៃនិយោជកមិនមែនអាជីវកម្មខ្នាតតូច
  • ថ្ងៃទី 1 ខែសីហា ឆ្នាំ 2023 - សម្រាប់និយោជិត នៃនិយោជកអាជីវកម្មខ្នាតតូច

យើងនឹងមានព័ត៌មានបន្ថែមនៅលើគេហទំព័ររបស់យើងក្នុង ពេលឆាប់ៗនេះ។

ស្វែងយល់បន្ថែមនៅ ការឈប់សម្រាកដោយមាន បៀវត្សរ៍ សម្រាប់អំពើហិង្សាក្នុងគ្រួសារ និងក្នុងផ្ទះថ្មី។ ជ្រើសរើសភាសារបស់អ្នកពីម៉ឺនុយ នៅផ្នែកខាងលើនៃទំព័រ to translate.

ព័ត៌មាននៅក្នុងទំព័រនេះ អាចជួយលោកអ្នកឲ្យយល់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់លោកអ្នកនៅកន្លែងធ្វើការ។ ព័ត៌មាននេះអនុវត្តសម្រាប់ជនភាគច្រើនដែលធ្វើការ ឬជួលបុគ្គលិកធ្វើការនៅក្នុងប្រទេសអូស្រ្តាលី។

បើលោកអ្នកត្រូវការអ្នកបកប្រែភាសា សូម៖

  • ទូរស័ព្ទទៅសេវាបកប្រែភាសា (TIS) តាមលេខ 131 450 ដោយអស់ថ្លៃទូរស័ព្ទក្នុងតំបន់
  • ប្រាប់ការី TIS នូវភាសាមួយណាដែលលោកអ្នកនិយាយ
  • សុំឲ្យការី TIS ទូរស័ព្ទទៅកាន់ Fair Work Infoline តាមលេខ 13 13 94 ។

សូមចុចនៅកន្លែងតភ្ជាប់ទាំងឡាយនៅខាងក្រោម ដើម្បីទទួលព័ត៌មានដែលលោកអ្នកត្រូវការ។